ហេតុអ្វីត្រូវជ្រើសរើសក្រុមហ៊ុនអូប៊ីអែស ?

ហេតុអ្វីត្រូវជ្រើសរើសក្រុមហ៊ុនអូប៊ីអែស ?

ជោគជ័យ​របស់​អូប៊ីអែស​(OBS)​ គឺ​ជា​ជោគជ័យ​របស់​អ្នក​នៅជុំវិញ​យើង​ ដែល​មាន​ទាំង​សមាជិក អតិថិជន អ្នក​ផ្គត់​ផ្គង់ និង​ក្រុម​គ្រួសារ​របស់​គេ​។
តាម​ទស្សន​វិទ្យា​របស់ Dr. Ivan Misner “Givers Gains” យើង​ជឿ​ជាក់​ថា យើង​ជួយ​អ្នកនៅជុំវិញយើងឲ្យជោគជ័យសិន ទើបគេនឹងចង់ជួយយើងឲ្យជោគជ័យវិញដែរ។ យើង​មាន​ក្រុម​ការ​ងារ​ដែល​មាន​សីលធម៌ ជំនាញ និង​វិជ្ជា​ជីវ:​ច្បាស់​លាស់ បទពិសោធន៍​ជា​ច្រើន​ឆ្នាំ ចាំ​ជួយ​ជ្រោម​ជ្រែង​លោក លោក​ស្រី ឱ្យ​ទទួល​បាន​ចំណេញ និង​មាន​សេចក្តី​សុខ​ផ្លូវ​ចិត្ត ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម ទាំង​ថ្នាក់​ជាតិ និង​អន្តរ​ជាតិ។ មាន​អតិថិជន​ជា​ច្រើន ដែល​យើង​បាន​ជួយ​ មានដូច​ជា First Cambodia, ISI, ETS, MEDICO, SMART, Comin Khmere, ANCO Brothers Co., LTD, OMC Company, KFC, WURTH និង ACLEDA ។ ពួក​គេ​រីក​រាយ និង​កោត​សសើរ​ចំពោះ​អ្វីៗ ដែល​យើង​បាន​ជួយ។

ទំនាក់ទំនងរបស់ ក្រុមហ៊ុនអូប៊ីអែស និង ភាពជាដៃគូជាមួយអតិថិជន

ដៃគូ​ក្រុមហ៊ុន​អូប៊ីអែស​(OBS) គឺ​ជា​ដៃ​គូ​ដែល​មាន​បទពិសោធន៍​យូរ​ឆ្នាំ និង​ជា​ដៃគូ​ដែល​មាន​បទពិសោធន៍ ក្នុង​ការ​បញ្ជូន​និង​បញ្ចេញ​ទំនិញ ដោយ​អនុលោម​តាម​បែបបទ​គយ។ ដៃ​គូ​របស់​យើង ​ត្រូវ​តែ​មាន​បទពិសោធន៍អាជីវកម្ម​យ៉ាង​ហោចណាស់ ៥ឆ្នាំ។ ដៃគូ​របស់​យើង​ មានមូលដ្ឋាន​នៅ​ប្រទេស​ថៃ ម៉ាឡេស៊ី វៀតណាម សឹង្ហបូរី សហរដ្ឋអាមេរិក អង់គ្លេស បារាំង អ៊ីតាលី និងអាល្លឺម៉ង់ ក៏​ដូច​ជាសមាជិក​ដទៃ​ទៀត​នៅ​ក្នុង World Cargo Alliances ផងដែរ។
ក្រុម​ការ​ងារ​ OBS ធ្វើ​ការ​ជា​មួយ​អ្នក​ដែល​ផ្តល់​សេវា​ដឹក​ជញ្ចូន​ឈាន​មុខ​គេ​ជា​ច្រើន​នៅ​ជុំ​វិញពិភព​លោក​ដើម្បី​ធានា​ថា​អតិថិជន​ទទួល​បាន​កញ្ចប់​សេវាកម្ម​ពេញ​លេញ​ដោយ​បំពេញតាមតម្រូវការ និងតម្រូវការបុគ្គល។

ទំនាក់ទំនងរបស់ ក្រុមហ៊ុនអូប៊ីអែស និង ភាពជាដៃគូជាមួយអតិថិជន
សាវតារបស់អូប៊ីអែស

សាវតារបស់អូប៊ីអែស

ក្រុមហ៊ុន​អូប៊ីអែស​ត្រេឌីង​គ្រុប(OBS) ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១០ មុន​នឹង​ផ្តល់​សេវា​ភស្តុភារ​ក្នុង​ឆ្នាំ​២០១៣។ ក្រុមហ៊ុន​នេះ គ្រោង​នឹង​ចុះ​បញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា ដើម្បី​បង្កើន​ដើម​ទុន​ និង​ពង្រីក​ឃ្លាំង​ស្តុក​កំពង់​ផែ​ស្ងួត​ និងការ​ដឹក​ជញ្ជូនទំនិញនាពេលខាងមុខនេះ។

ព្រឹត្តិការណ៍និងការទទួលខុសត្រូវសង្គម
របស់ក្រុមហ៊ុន

សមាជិក​របស់​ក្រុមហ៊ុន​អូប៊ីអែស​(OBS) ទទួល​បាន​ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ។ ពួក​គេ មាន​ពេល​សម្រាក​និង​ជួប​ជុំ​គ្នា ដើម្បី​ស្វែង​យល់​ពី​គ្នា​ទៅ​វិ​ញ​ទៅ​មក ដូច​ជា​គ្រួសារ​តែ​មួយ​ដែរ។ យើង​ក៏​រៀប​ចំ​ពិធី​ជប់​លៀង​ប្រចាំ​ឆ្នាំ​ដែរ​។ ក្រុមហ៊ុន​អូប៊ីអែស តែង​តែ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ជា​សំខាន់ ដល់​សមាជិក​របស់​ខ្លួន។ ដោយ​សារ​តែ​យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សមាជិក​របស់​យើង​ហើយ ទើបបានជា​ពួក​គេ​មាន​សេរីភាព​ផ្នែក​ហិរញ្ញវត្ថុ។ យើង​ពង្រីក​ចំណេះ​ដឹង និង​ជំនាញ​របស់​ពួក​គេ​ជា រៀង​រាល់​ឆ្នាំ ដើម្បី​ឱ្យ​ពួក​គេ​ក្លាយ​ជា​ធន​ធាន​ដ៏​សំខាន់ សម្រាប់​ក្រុមហ៊ុន សង្គម និង​ប្រទេស។ ក្រុមហ៊ុន​អូប៊ីអែស ក៏​ប្រើ​ប្រាស់​ចំណូល ១% នៃ​ចំណូល​សរុប​របស់​ខ្លួន ដើម្បី​ចូល​រួម​ចំណែក​ក្នុង​សង្គម​រួម​មាន៖ ការ​កសាង​សា​លា​រៀន បរិច្ចាគ​ដល់​សប្បុរស​ជន និង​ចែក​រំលែក​ចំណេះ​ដឹង​តាម​រយៈ​វគ្គ​បណ្តុះ​បណ្តាល​​ផង​ដែរ។

ព្រឹត្តិការណ៍និងការទទួលខុសត្រូវសង្គម
របស់ក្រុមហ៊ុន
ព្រឹត្តិការណ៍និងការទទួលខុសត្រូវសង្គម
របស់ក្រុមហ៊ុន
ព្រឹត្តិការណ៍និងការទទួលខុសត្រូវសង្គម
របស់ក្រុមហ៊ុន
ព្រឹត្តិការណ៍និងការទទួលខុសត្រូវសង្គម
របស់ក្រុមហ៊ុន
ព្រឹត្តិការណ៍និងការទទួលខុសត្រូវសង្គម
របស់ក្រុមហ៊ុន
ព្រឹត្តិការណ៍និងការទទួលខុសត្រូវសង្គម
របស់ក្រុមហ៊ុន
ព្រឹត្តិការណ៍និងការទទួលខុសត្រូវសង្គម
របស់ក្រុមហ៊ុន
ព្រឹត្តិការណ៍និងការទទួលខុសត្រូវសង្គម
របស់ក្រុមហ៊ុន
ព្រឹត្តិការណ៍និងការទទួលខុសត្រូវសង្គម
របស់ក្រុមហ៊ុន

សាក្សីរបស់អូប៊ីអែស

“យើងបានប្រើប្រាស់សេវាកម្មរបស់ OBS Logistics អស់រយៈពេលជាង ១២ ខែហើយគិតមកដល់ពេលនេះ ខ្ញុំបានដឹងថា សេវាកម្មដែលមានជំនាញវិជ្ជាជីវៈរបស់ OBS Logistics ធ្វើឱ្យខ្ញុំមានពេលវេលាដើម្បីផ្តោតអារម្មណ៍លើការគ្រប់គ្រងក្រុមហ៊ុនកាន់តែច្រើន។ ការប្រើប្រាស់សេវាកម្ម OBS Logistics ផ្តល់ឱ្យខ្ញុំមានអារម្មណ៍ស្ងប់ចិត្តថា ការដឹកជញ្ជូនដែលមានតម្លៃថ្លៃរបស់យើងនឹងមកដល់ទាន់ពេលវេលានិងមានស្ថានភាពល្អ។ និយាយជារួម OBS Logistics ផ្តល់ជូននូវសេវាកម្មប្រកបដោយជំនាញវិជ្ជាជីវៈហើយអាចទុកចិត្តបាន ។ ខ្ញុំមិនស្ទាក់ស្ទើរក្នុងការផ្តល់យោបល់ពីសេវាកម្មរបស់ OBS Logistic នោះទេ”។

- លោក ROB Grantham , នាយកប្រតិបត្តិនៃ First Cambodia

“សេវាកម្មដែលផ្តល់ដោយអូប៊ីអែស គឺលឿនរហ័សងាយស្រួល និងមានជំនាញវិជ្ជាជីវៈ។ វាមិនមានបញ្ហា និងអាចដោះស្រាយរាល់បញ្ហាពន្ធ និងដំណើរការបែបបទគយឲ្យយើងដើម្បីធានាថា ទំនិញរបស់យើងត្រូវបានយកចេញពីផែ ហើយបញ្ជូនឲ្យយើងទាន់ពេលវេលា។ OBS មានឥទិ្ធពលគួរឱ្យកត់សំគាល់ដែលវិជ្ជមានចំពោះលទ្ធផលអាជីវកម្មរបស់យើង”។

- លោក ម៉ែន វិសាល , មន្ត្រីផ្នែកភស្តុភារនៃក្រុមហ៊ុន Comin Khmere

“យើងពិតជារីករាយក្នុងការធ្វើការជាមួយក្រុមជំនាញ OBS ។ ពួកគេយកចិត្តទុកដាក់ចំពោះយើងនៅគ្រប់ជំហានដើម្បីធានាថាអ្វីៗទាំងអស់ចាប់ពីដំណើរការគយ រហូតដល់ការបញ្ជូនទំនិញមានដំណើរការល្អ ដើម្បីបំពេញតាមកាលវិភាគដែលយើងចង់បាន។ យើងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រព័ន្ធទំនាក់ទំនងដ៏អស្ចារ្យ របស់ពួកគេដែលធ្វើឱ្យក្រុមទាំងមូលរបស់យើងទទួលបានដំណឹងឆាប់រហ័ស”។

- លោក ញ៉ែម សុភា , ប្រធានផ្នែកនាំចូលនៃ Medico Trading