អំពីពួកយើង

OBS Logistic

ក្រុមហ៊ុន​អូប៊ីអែស​ឡូជីស្ទីកគឺ​ជា​ក្រុម​ហ៊ុន​ផ្តល់​សេវា​​ភស្តុភារ​​ចម្រុះ ដែល​រួម​ទាំង ​​សេវកម្ម​​ដឹក​ជញ្ជូន​ ទាំង​​សេវាកម្ម​គ្រប់​គ្រង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​ដ៏​ធំ​មួយ​​នៅ​ក្នុង​ព្រះ​រា​ជា​ណា​ចក្រ​​កម្ពុជា​។​ ក្រុម​ហ៊ុន​យើង​​ខ្ញុំ​មាន​ប្រ​តិប​ត្តិការ​ដឹក​ជញ្ជូនទំនិញ​ជា​​លក្ខណៈ​អន្តរ​ជាតិ។ ​យើង​មាន​បទពិសោធន៍​ជាង​ ១៥​ឆ្នាំ ​​នៅ​ក្នុង​ការ​ដឹក​ជញ្ជូន ​និង​ភស្តុភារច​ម្រុះ ហើយ​​​មាន​​កំណត់​ត្រា​អាជីវកម្ម​ល្អ​បំផុត​លើ​សេវាកម្ម​​​​គួរ​ឱ្យ​ជឿទុកចិត្ត និង​កក់ក្ដៅបំផុត​ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​ដៃ​គូ​​ពាណិជ្ជកម្ម ដូច​ជា​អតិថិជន ​អ្នក​ផ្គត់​ផ្គង់ និង​សមាជិក​របស់​យើង​ជា​ដើម​។


អូប៊ីអែស​ឡូជីស្ទីក ជា​ក្រុមហ៊ុន​ជើង​សារ​គយ​ស្រប​ច្បាប់​ដែល​មាន​អាជ្ញា​បណ្ណ​​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មាន​​ជំនាញ​ពិសេស​ក្នុង​ការ​សំរួល​ទំលាក់​ពន្ឋ​នាំ​ចូល​តាមរយៈ​ពន្ឋ​លើក​ទឹក​ចិត្ត​ពីរដ្ឋាភិបាល ​ការ​​បំពេញ​បែប​​​បទ​គយ​ការ​ផ្ទៀង​​ផ្ទាត់​តម្លៃ​គិត​ពន្ធគយ​ និង​ជំនាញ​ដទៃ​ទៀត​​ទាក់​​ទង​នឹង​ការ​នាំ​ចេញ​-​នាំ​ចូល ​ព្រម​ទាំង​សេវាកម្ម​បញ្ជូន​ទំនិញបន្ត​ និង​ដឹក​ជញ្ជូន​ទំនិញ​សម្រាប់​អតិថិជន​ថ្នាក់​ជាតិ​ និង អន្តរជាតិ​ផង​ដែរ។ យើង​ខ្ញុំ​​ក៏​មាន​អ្នក​ជំនាញ​​លើ​ការ​ផ្តល់​​ប្រឹក្សា​ និង​​ដំណោះ​ស្រាយ​ជូន​អតិថិជន ដើម្បី​កាត់​បន្ថយ​ការ​​ចំណាយ​ និង​សន្សំ​សំចៃ​ពេល​វេលា ថែម​ទាំង​​ធានា​​បាន​នូវ​ភាព​ជឿ​ទុក​ចិត្ត​ក្នុង​ដំណើរ​ការ​នៃ​សង្វាក់​​ផ្គត់​ផ្គង់​​ទាំង​មូល​ ដើម្បី​សម្រួល​ដល់​​ម្ចាស់​អា​ជីវកម្ម​ឲ្យ​ទទួល​ផលចំណេញ​ជា​​អប្បបរមា ក្នុង​ការ​​នាំ​ចេញ​ និង​នាំ​ចូល​ទំនិញ ដោយ​ធ្វើ​ឱ្យ​អតិថិជន​គ្រប់​គ្នា​មាន​សន្តិភាព​ផ្លូវ​ចិត្ត​។​


ជា​មួយ​អូប៊ីអែស​ឡូជីស្ទីក អ​តិថិជន​ទាំង​អស់​នឹង​ទទួល​បាន​សេវាកម្ម ដោយ​មាន​ភាព​សន្សំ​សំចៃ ​ងាយ​ស្រួល​ និង​រហ័ស ​ក្នុង​តម្លៃ​សមរម្យ។​ ទាំង​អស់​នេះ​មាន​ដំណើរ​ការ​ល្អ​ ដោយ​សារ​តែ​បុគ្គលិក​របស់​យើមាន​ភាពស្ទាត់​​ជំនាញ​ ​ចំណេះ​ដឹង​ខ្ពស់ ព្រម​ទាំង​ភាព​ប៉ិន​ប្រសប់​ក្នុង​ផ្នែក​ភស្តុភារ ដែ​ល​​រង់​ចាំ​​បំរើ​​ដ​ល់​អ​តិថិជនជានិច្ច​។ ដោយ​សារតែ​ភាព​ប៉ិន​ប្រសប់​​នេះហើ​យ​ ទើប​ពួក​យើង​​​យល់​ដឹង​អំពី​របៀប​នៃ​ការ​បន្ថែម​គុណ​តម្លៃ​ជូន​​អតិថិជន​​គោលដៅ​​របស់​យើង។ យើង​ផ្តល់​ជូន​នូវ​សេវាកម្ម​ដែល​លើស​ពី​ក្តី​រំពឹង​ទុក​របស់​អតិថិជន។​

 

ទស្សនវិស័យ​របស់​យើង

យើងមានមហិច្ចតាចង់ក្លាយជាអ្នកផ្តល់សេវាកម្មផ្នែកភស្តុភារប្រកបដោយវិជ្ជាជីវៈ ឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ មហិច្ចតារបស់យើងគឺ ពង្រីកអាជីវកម្មបន្ថែមទៀតទៅលើឃ្លាំងស្តុកទំនិញ ផ្នែកឡានដឹកជញ្ជូន និងការបញ្ជូនទំនិញ ផែស្ងួត និងចុះបញ្ជីក្រុមហ៊ុននៅក្នុងផ្សារមូលបត្រកម្ពុជា។


បេ​សកម្ម​របស់​យើង

ដើម្បីសម្រេចបាននូវចក្ខុវិស័យយើងជឿជាក់ទៅលើបេសកកម្មរបស់យើង ឬហៅ ថា 4R រួមមាន ផ្តល់សេវាកម្មចំគោលដៅ (Right Service) ដល់អតិថិជន និងដៃគូជាក់លាក់ (Right partner) ក្នុងតម្លៃសមរម្យ (Right Price) និង ក្នុងកាលវេលាសមស្របបំផុត (Right Time)។ យើងក៏ចង់បង្កើតស្ថាប័នមួយដែលតម្កល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមកទាំង ក្រុមហ៊ុនទាំងអតិថិជនរបស់យើងព្រមទាំងនាំមកនូវភាពរុងរឿងជូនដល់ពួក គេដែរ។

 
 

គុណតម្លៃរបស់អូប៊ីអែស

 
  1. ជួយដល់ដៃគូអាជីវកម្ម សមាជិក និងអតិថិជនឱ្យជោគជ័យ (Givers Gain)

     

  2. ក្រុមហ៊ុនអូប៊ីអែស(OBS)ជឿជាក់លើអត្ថប្រយោជន៍ទៅវិញទៅមកសម្រាប់ សមាជិកអតិថិជននិងក្រុមហ៊ុនដៃគូដោយសារតែគោលការណ៍របស់យើងគឺផ្តល់និង ចែករំលែកហើយធានាថាសមាជិករបស់យើងពិតជាមានឱកាសស្នើៗ គ្នានិងមានសមត្ថភាពកសាងនូវទំនាក់ទំនងយ៉ាងល្អ។ យើងចង់បង្កើតបទពិសោធន៍ដ៏ល្អដល់អតិថិជនដែលយើងតែងតែជួយឱ្យពួកគាត់ ជោគជ័យ ដូច្នេះពួកគាត់នឹងនៅជាមួយយើងជានិរន្ត។

  3.  ការបង្កើតទំនាក់ទំនងជិតស្និទ (Relationship)

     

  4. យើងបង្កើតទំនាក់ទំនងយ៉ាងជិតស្និទជាមួយសមាជិកនិងដៃគូអាជីវកម្មទំាងអតិថិជន និងអ្នកផ្គត់ផ្គង់ដើម្បីឱ្យពួកគាត់មានទំនុកចិត្តនិងកម្លាំងចិត្តធ្វើការងារឲ្យបានជោគជ័យ។ទំនាក់ទំនងប្រកបដោយអត្ថន័យនិងយូរអង្វែងរបស់យើងគឺបង្កើតនូវភាពជឿជាក់និង គាំទ្រដល់សមាជិកនិងដៃគូអាជីវកម្មរបស់យើង។

  5. ការអភិវឌ្ឍចំណេះដឹងឥតឈប់ឈរ (Lifelong Learning)

     

  6. សមត្ថភាពនៃការគិតគូរស៊ីជម្រៅគឺជាគន្លឹះដើម្បីបំពេញតាមតម្រូវការតែមួយគត់របស់ អតិថិជននិងដោះស្រាយបញ្ហាស្មុគស្មាញ។ ចំណេះដឹងទូលំទូលាយជួយឱ្យយើងដោះស្រាយបញ្ហាបានយ៉ាងរលូន ជាពិសេស ក្នុងស្ថានភាពលំបាកៗ។ ដូច្នេះយើងជឿជាក់លើការអភិវឌ្ឍខ្លួនឯងនិងគុណតម្លៃ ពេញមួយជីវិតតាមរយៈការកសាងចំណេះដឹង និងបង្កើនជំនាញដើម្បីក្លាយជាអ្នកដឹកនាំ។

  7.  ការច្នៃប្រឌិត និងទំនៀមទម្លាប់ (Tradition + Innovation):

     

  8. យើងអាចរីកចម្រើនឥតឈប់ឈរទៅបានត្បិតវាអាស្រ័យលើពេលវេលានិងការ ធ្វើឱ្យប្រសើរឡើងផ្នែកប្រព័ន្ធបច្ចេកវិទ្យានិងវិធីសាស្ត្រថ្មីៗក្នុងការធ្វើអាជីវកម្ម ដើម្បីធានាផ្តល់ឱ្យអតិថិជននូវសេវាកម្មរហ័សខណៈពេលដែលយើងក៏រក្សាបាននូវ ប្រពៃណីនៃការបម្រើនិងផ្តល់កិត្តិយសដល់អតិថិជនដែរ។

  9. ឥរិយាបថវិជ្ជមាន (Positive Attitude)

     

  10. យើងបើកចិត្តទូលាយនូវរាល់បញ្ហាគ្រប់យ៉ាង។យើងជឿជាក់លើភាពវិជ្ជមានពីព្រោះថា សុទិដ្ឋិនិយមនឹងជំរុញឱ្យអាជីវកម្មឈានទៅមុខ។ អ្វីដែលធ្វើឱ្យយើងឈរជើងបានមកដល់ពេលនេះ គឺការគិតវិជ្ជមាននិងមានទំនុកចិត្តនេះឯង។

  11. គណនេយ្យភាពនិងការទទួលខុសត្រូវ (Accountability)

     

  12. អូប៊ីអែសយើងមានការទទួលខុសត្រូវខ្ពស់ចំពោះអតិថិជនសមាជិកនិងដៃគូអាជីវកម្ម របស់យើងដោយបង្កើតបាននូវជំនឿចិត្តការគាំទ្រពីអតិថិជននិងដៃគូអាជីវកម្មទាំង ក្នុងនិងក្រៅប្រទេស។

  13. ការលើកទឹកចិត្ត (Recognition)

     

  14. យើងតែងតែផ្តល់តម្លៃដល់សមាជិករបស់យើងដោយផ្តល់នូវរង្វាន់ ឬប័ណ្ណសរសើរពីការទទួលស្គាល់តម្លៃការងារ ត្បិតការទទួលស្គាល់គុណតម្លៃនេះ នឹងជួយឱ្យពួកគេទទួលបានជោគជ័យបន្ថែមទៀតនិងជួយឱ្យគាត់បន្តការងារឱ្យកាន់តែមានប្រសិទ្ធភាព។ថាមពលនៃភាពវិជ្ជមានកើតចេញពីការទទួលស្គាល់ហើយវាអាចឈានទៅដល់ត្រើយសុភមង្គល។.

ក្រុម​ការងារ​របស់​អូប៊ីអែស (OBS Team)

ក្រុម​ហ៊ុន​របស់​​យើង​ កើត​ឡើង​ចេញ​ពីអ្នក​មាន​បទពិសោធន៍​ក្នុង​ជើង​សារគយ​ច្បាស់​លាស់។ ​សមាជិកយើង​បាន​ឆ្លង​កាត់​ការ​បណ្តុះ​បណ្តាល​ផ្នែក​​សេវា​ជើង​សារគយ ​ ហើយ​អាច​សរសេរ​ប្រតិវេស្សន៍ ការ​ចាប់​​លេខ​កូដ ប្រភេទ​ទំនិញ។ យើង​រឹងមាំ ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​ យើង​បាន​ចូល​រួមវគ្គសិក្សា​ពីអង្គការ​គយ​ពិភព​លោក ​(WCO)​ ដោយ​សិក្សា​ពីការ​កំណត់ ​ចាប់​លេខកូដ ​គោល​ការណ៍​ភស្តុភារ ​។

ក្រុម​ការងារ ​អូប៊ីអែស​ ផ្តល់​ជូន​នូវ​សេវាកម្មដែល​ផ្អែក​លើ​តម្លៃ​ស្នូល​​នៃ​ផល​ប្រយោជន៍​ ទៅវិញ​ទៅ​មក ក្នុង​ការ​បំពេញ​បែប​បទ​គយ និង​ការទូទាត់​​ទំនិញ​តាម​ពេល​វេលា​។ អ្វី​ដែល​ធ្វើឱ្យក្រុមហ៊ុន​យើង​ខុស​ពីក្រុមហ៊ុនដទៃ​ ​គឺថា​ យើងជួយម្ចាស់អាជីវកម្ម​ឲ្យ​កាន់តែរីកចំរើន ដោយ​អនុវត្តទស្សនវិជ្ជា Givers Gain។ មានន័យថា ជួយអ្នកនៅជំុវិញយើង​ឲ្យជោគជ័យ​សិន​ទើបគេអាចនឹងចង់ជួយយើង​ឲ្យ​ជោគជ័យវិញ។.