ក្រុមហ៊ុន អូប៊ីអែស ផ្តល់ជូននូវសេវាកម្មគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ទូលំទូលាយ ការគ្រប់គ្រងការដឹកទំនិញធុនធ្ងន់ ហើយមានឯកទេសក្នុងការប្រមូលផ្តុំការបំពេញឯកសារផ្សេងៗ និងឯកសារសម្រាប់ការបញ្ជូនទំនិញបន្ត។ ក្រុមការងារយល់ដឹងយ៉ាងច្បាស់ ពីអ្វីជាតម្រូវការ ដើម្បីធានាថាទំនិញរបស់អតិថិជនមកដល់ទាន់ពេលវេលា។
យើងផ្តល់សេវាកម្មទាំងផ្លូវអាកាស ផ្លូវគោក ផ្លូវដែក និងផ្លូវទឹក។ ទំនិញទាំងនោះរួមមាន ប្រៃសណីយ៍ភ័ណ្ឌ ទំនិញរាយ និងទំនិញពេញឡាន។ ដឹកទំនិញតាមរថយន្ដ ដឹកទំនិញតាមរថភ្លើង ដឹកទំនិញតាមអាកាស ទាំងក្នុងប្រទេសនិង អន្តរជាតិ ព្រមទាំងដឹកទំនិញឆ្លងទ្វីប សម្រាប់អតិថិជនដែរ។
ក្រុមហ៊ុន អូប៊ីអែស (OBS) ជាក្រុមហ៊ុនជើងសារគយមានអាជ្ញាបណ្ណស្របច្បាប់ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយមានជំនាញ ក្រមសីលធម៌ ច្បាស់លាស់ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជួយអតិថិជនឲ្យសំរេចតាមគោលដៅ។
យើងផ្តល់នូវសេវា ជើងសារគយ ដូចជា នីតិវិធីមុនពេលបំពេញបែបបទ ការធ្វើលិខិតអនុញ្ញាតគយនាំចូល ឬនាំចេញ ការកំណត់តម្លៃពន្ឋគយ វិធានបញ្ជាក់ជាមុន និងការសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (C/O) និតិវិធីពិសេស ដូចជា ធុរជនល្អបំផុត ការលើកទឹកចិត្តផ្នែកគយ សម្រាប់សហគ្រាសធុនតូច និងមធ្យម ការស្នើសុំគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តំបន់សេដ្ឋកិច្ចពិសេស និងការនាំចូលតាមរបបប្រវេសន៍កាលិក ភណ្ឌាគារគយមានដែនកំណត់ អគារលក់ទំនិញរួចពន្ធ ទំនិញលើកលែងពន្ឋ និងអាករ និងនីតិវិធីក្នុងការនាំចេញអង្ករ និងផលិតផលកសិកម្ម។ ចុងក្រោយ មាននិតិវិធីផ្សេងទៀត ដូចជា កញ្ចប់បញ្ញើតាមប្រៃសណីយ៍ ទំនិញឬសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនរបស់អ្នកដំណើរ ទំនិញគ្មានលក្ខណៈពាណិជ្ជកម្ម ទំនិញតម្លៃទាប ការនាំចេញ នាំចូលរូបិយបណ្ណ ឬ រូបិយវត្ថុ ការនាំចូល និងចេញសាកសព ការសម្រុះសម្រួលបទល្មើសគយ ការតវ៉ាប្រឆាំងនឹងកំណត់ហេតុល្មើសគយ និង ការតវ៉ាលើចំណាត់ថ្នាក់ទំនិញ ដើមកំណើតនិង តម្លៃគិតពន្ឋគយ។ យើងអាច គ្រប់គ្រងដំណើរការស្មុគស្មាញនៃការបំពេញបែបបទគយ និងជួយអតិថិជនក្នុងការដាក់ពាក្យសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (C/O) ដោយជោគជ័យដើម្បីទាញយកផលប្រយោជន៍ពីការអនុគ្រោះពន្ធគយ។
ក្រុមហ៊ុន អូប៊ីអែស (OBS) មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការដឹកជញ្ជូន ហើយធានាថា សេវាកម្មដឹកជញ្ចូនរបស់យើងមានលក្ខណៈវិជ្ជាជីវៈនិងស្តង់ដារខ្ពស់។ យើងធានាថា ទំនិញរបស់អតិថិជនមានសុវត្ថិភាព និងមកដល់ទីផ្សារទាន់ពេលវេលា។ អូប៊ីអែស ស្ទាត់ជំនាញខាងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញមានតម្លៃថ្លៃៗ តាមរយៈ ផ្លូវគោក ផ្លូវសមុទ្រ ផ្លូវដែក និងផ្លូវអាកាស ក៏ដូចជាការគ្រប់គ្រងហានិភ័យ និងអត្ថប្រយោជន៍នៃការដឹកជញ្ជូនទាំងក្នុងនិងក្រៅប្រទេស ដោយប្រើបច្ចេកវិទ្យាជឿនលឿនបំផុត ដើម្បីធានាថា ទំនិញមានសុវត្ថិភាពបំផុត។