លោក គុណវីរៈ បានចូលបម្រើការងារជានាយកចាត់ការទូទៅឱ្យក្រុមហ៊ុន អូប៊ីអែស ចាប់តាំងពីឆ្នាំ២០២០ ។ មុនចូលបម្រើការងារនៅអូប៊ីអែស លោកបានបម្រើការងារក្នុងតួនាទីជាច្រើននៅក្រុមហ៊ុន ចាប់តាំងពីបុគ្គលិកផ្នែករដ្ឋបាល អ្នកបកប្រែ អ្នកបញ្ជាទិញ រហូតដល់មានតួនាទីជាប្រធានគ្រប់គ្រងផ្នែកបញ្ជាទិញ។
លោកមានជំនាញពិសេសផ្នែកចរចា ជាមួយនឹងអ្នកផ្គត់ផ្គង់(ទាំងផលិតផលទាំងសេវាកម្ម) ហើយលោកមានទំនាក់ទំនងដ៏ល្អ នៅគ្រប់ស្ថាប័នទាំងរដ្ឋទាំងឯកជន។ ការងារចម្បងរបស់លោក គុណវីរៈនៅអូប៊ីអែស គឺសម្របសម្រួលផ្នែកប្រតិបត្តិការអាជីវកម្ម ត្រួតពិនិត្យបុគ្គលិក ធានានូវសេវាកម្មល្អជូនអតិថិជនធ្វើឱ្យប្រសើរឡើងនូវដំណើរការរដ្ឋបាល ភ្ជាប់ទំនាក់ទំនងជាមួយអ្នកទិញបណ្តុះបណ្តាលបុគ្គលិកកំណត់ឱកាសអាជីវកម្ម ត្រួតពិនិត្យសកម្មភាពហិរញ្ញវត្ថុ ដឹកនាំការលក់ និងធ្វើឱ្យប្រសើរឡើងនូវប្រាក់ចំណូល។
លោក គុណវីរៈទទួលបានបរិញ្ញាបត្រផ្នែកគ្រប់គ្រងអាជីវកម្ម ពីសកលវិទ្យាល័យជាតិគ្រប់គ្រង និងបានបញ្ចប់វគ្គខ្លី ពិសេសកម្រិតភាសាអង់គ្លេសកម្រិត១២នៅ ACE ដោយមានពិន្ទុ ៥,៥។ លោកក៏ជា សមាជិកនៃបណ្ដាញធុរកិច្ចអន្តរជាតិ (BNI)កម្ពុជាដែរ។
គន្លឹះជោគជ័យរបស់លោក គឺធ្វើការប្រកបដោយថាមពលជាមួយមនុស្សល្អ កសាងបណ្តាញល្អ និងធានានូវការបន្តរៀនសូត្រនិងអត់ធ្មត់។
យើងជាក្រុមហ៊ុនគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏ទូលំទូលាយ